|
|
|
អ្នកចាត់ការទូទៅរបស់ក្លឹបអ្នក Paris Saint Germain លោក Mauricio Pochettino បានលើកសសើរខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ដោយថារូបកីឡាករល្អជាងគេលើលោក ក្រោយស៊ុតបញ្ចូលមួយគ្រាប់ និងបញ្ជូន ១គ្រាប់ក្នុងជំនួបជាមួយ Lille ដោយយកឈ្នះក្នុង លទ្ធផល ៥-១ កាលពីយប់មិញ ។

លោកបានបន្ថែមទៀតថា៖" គ្មានអ្វីត្រូវសង្ស័យទេ Messiជាកីឡាករឆ្នើមបំផុតនៅលើលោកនេះ។ មិនខុសពីអ្នកផ្សេងទៀតទេ គេត្រូវការពេលដើម្បីសម្របខ្លួននឹងទីនេះ។ គេត្រូវការពេលដើម្បីព្យាបាលកាយសម្បទាឲ្យល្អវិញ ក្រោយគេអត់បានលេងមួយខែ ដោយសារតែផ្ទុកកូវីដ " ៕
ប្រភព : Sky Sports
ការធ្វើតេស្តបានបញ្ជាក់ថា Eder Militao បានរងរបួស ACL ទល់នឹង Osasuna របាយការណ៍ El Chiringuito ។...
យោងតាម centredevils បានឱ្យដឹងថា Manchester United មានឆន្ទៈក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយកីឡាករ Amad Diallo ដែលមានបំណងចង់បន្តអនាគតរបស់គាត់នៅក្លឹប។...
Barcelona នឹងទទួលបាន 3 លានអឺរ៉ូពី Nike រាល់ពេលដែលក្លឹបឈ្នះពានរង្វាន់ UEFA Champions League ដែលជាការលើកទឹកចិត្តបន្ថែមលើភាពជោគជ័យនៅលើឆាកអឺរ៉ុប។...
Liverpool ត្រូវបានគេរាយការណ៍ថាកំពុងទទួលបានសន្ទុះក្នុងការតាមប្រមាញ់ខ្សែបម្រើ Aurélien Tchouaméni របស់ក្លឹប Real Madrid ខណៈដែលកីឡាករអន្តរជាតិបារាំងរូបនេះពិចារណាការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ការប្រកួតប្រជែងថ្មី។...
កាសែត Daily Mail បានប្រាប់ថា Arsenal នៅតែចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Benjamin Sesko ។...