|
|
|
ការប្រកួតជើងឯកបាល់ទាត់ពិភពលោកឆ្នាំ ១៩៣៤ គឺជាការប្រកួតលើកទីពីរ នៃពាន FIFA World Cup ដែលតែងរៀបចំ ៤ឆ្នាំម្ដងសម្រាប់ក្រុមជម្រើសជាតិបុរសឈុតធំ ។ គួរអោយដឹងផងដែរថា World Cup លើកទី1 ធ្វើឡើងនៅ ១៩៣០ ហើយឆ្នាំ ១៩៣៤ គឺជាការប្រកួតដំបូងដែលក្រុមនីមួយៗត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួម។ ប្រទេស ៣២ បានចូលប្រកួតប្រជែង ក្នុងនោះក្រុមចំនួន ១៦ មានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតចុងក្រោយ។

កីឡដ្ឋាន និងទីក្រុងដែលរៀបចំ
ទីក្រុងចំនួន ៨ ត្រូវបានប្រើសម្រាប់រៀបចំការប្រកួត ស្របពេល កីឡដ្ឋានធំៗចំនួន៨ ក៏ត្រូវយកទៅប្រើសម្រាប់ការលេងបាល់ទាត់ដូចគ្នា។ កីឡដ្ឋាន Stadio San Siro នៅទីក្រុងមីឡានអាចផ្ទុកអ្នកគាំទ្រ ៥,៥ម៉ឺននាក់, កីឡដ្ឋាន Stadio Littoriale នៅទីក្រុង បូឡុកញ៉ា អាចផ្ទុកអ្នកគាំទ្របាន ៥,០១ម៉ឺននាក់, កីឡដ្ឋាន Stadio Nazionale PNF ទីក្រុងរ៉ូម អាចផ្ទុកអ្នកគាំទ្របាន ៤,៧៣ម៉ឺននាក់, កីឡដ្ឋាន Stadio Giovanni Berta នៅទីក្រុងហ្លូរេន អាចផ្ទុកអ្នកគាំទ្របាន ៤,៧២ម៉ឺននាក់, កីឡដ្ឋាន Stadio Giorgio Ascarelli នៅទីក្រុង ណាប៉ូល អាចផ្ទុកអ្នកគាំទ្របាន ៤ម៉ឺននាក់, កីឡដ្ឋាន Stadio Luigi Ferraris នៅទីក្រុងជីន័រ អាចផ្ទុកអ្នកគាំទ្របាន ៣,៦៧ម៉ឺននាក់, កីឡដ្ឋាន Stadio Benito Mussolini នៅទីក្រុងតូរីន អាចផ្ទុកអ្នកគាំទ្រ ២,៨ម៉ឺននាក់ និងចុងក្រោយគឺកីឡដ្ឋាន Stadio Littorio នៅទីក្រុងទ្រីតេ អាចផ្ទុកអ្នកគាំទ្របាន ៨ពាន់នាក់។

ប្រទេសដែលចូលរួម
ការប្រកួតលើកទីពីរនេះមាន ១៦ក្រុមមកពី ៤ទ្វីបចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន ទ្វីបអាហ្វ្រិក៖ អេហ្ស៊ីប, ទ្វីបអាមេរិកឡាទីន៖ អាហ្សង់ទីន, ប្រេស៊ីល, ទ្វីបអាមេរិកខាងជើង៖ អាមេរិក, ទ្វីបអឺរ៉ុបមានច្រើនជាងគេ៖ ម្ចាស់ផ្ទះអ៊ីតាលី, អូទ្រីស, ប៊ែលហ្សិក, ឆេក, បារាំង, អាល្លឺម៉ង់, ហុងគ្រី, ហូឡង់, រ៉ូមានី, អេស្ប៉ាញ, ស៊ុយអែត, ស្វីស។

វគ្គផ្ដាច់ព្រ័ត្រ
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រត្រូវបានធ្វើឡើងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីនៅថ្ងៃទី ១០ មិថុនា ឆ្នាំ ១៩៣៤ ដោយម្ចាស់ផ្ទះអ៊ីតាលីបានក្លាយជាប្រទេសអឺរ៉ុបដំបូងឈ្នះ World Cup ក្រោយយកឈ្នះឆេកូស្លូវ៉ាគី ២ទល់នឹង ១ នៅម៉ោងបន្ថែម Extra Time។ ដោយឡែកប្រទេសអាល្លឺម៉ង់ដណ្ដើមបាន លេខ៣ ក្រោយយកឈ្នះអូទ្រីស ក្នុងលទ្ធផល ៣ ទល់នឹង ២។
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !

ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ការធ្វើតេស្តបានបញ្ជាក់ថា Eder Militao បានរងរបួស ACL ទល់នឹង Osasuna របាយការណ៍ El Chiringuito ។...
យោងតាម centredevils បានឱ្យដឹងថា Manchester United មានឆន្ទៈក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយកីឡាករ Amad Diallo ដែលមានបំណងចង់បន្តអនាគតរបស់គាត់នៅក្លឹប។...
Barcelona នឹងទទួលបាន 3 លានអឺរ៉ូពី Nike រាល់ពេលដែលក្លឹបឈ្នះពានរង្វាន់ UEFA Champions League ដែលជាការលើកទឹកចិត្តបន្ថែមលើភាពជោគជ័យនៅលើឆាកអឺរ៉ុប។...
Liverpool ត្រូវបានគេរាយការណ៍ថាកំពុងទទួលបានសន្ទុះក្នុងការតាមប្រមាញ់ខ្សែបម្រើ Aurélien Tchouaméni របស់ក្លឹប Real Madrid ខណៈដែលកីឡាករអន្តរជាតិបារាំងរូបនេះពិចារណាការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ការប្រកួតប្រជែងថ្មី។...
កាសែត Daily Mail បានប្រាប់ថា Arsenal នៅតែចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Benjamin Sesko ។...