|
|
|
ខ្សែបម្រើ Kevin De Bruyne បានបង្ហើបថាគេនឹងបន្តស្នាក់នៅ Mancity បន្តទៀតក្រោយឈ្នះពាន Premier League កាលពីពេលថ្មីៗនេះ ។

De Bruyne បាននិយាយថា៖" ខ្ញុំរួមរស់លេងនៅក្លឹប Man City នេះអស់រយៈពេល ៧ឆ្នាំហើយ។ ខ្ញុំនៅតែស្រឡាញ់ក្រុមមួយនេះ នេះជាក្រុមដ៏អស្ចារ្យរបស់ខ្ញុំ។ខ្ញុំនៅសល់កុងត្រា៣ឆ្នាំទៀតនៅហ្នឹង អញ្ចឹងហើយខ្ញុំច្បាស់ជានៅបន្ត "។

គួរបញ្ជាក់ថា De Bruyne ចូលរួមលេងបាន ៤៤ប្រកួត និងស៊ុតចូល១៩គ្រាប់ ដែលជួយ Man City ឈ្នះពាន PL ក្នុងរដូវកាលនេះ។ កីឡាករនេះក៏ជួយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះឲ្យ Man City ឈ្នះពាន PL ៤ដងផងដែរ៕
ប្រភព ៖ BBC Sport
ការធ្វើតេស្តបានបញ្ជាក់ថា Eder Militao បានរងរបួស ACL ទល់នឹង Osasuna របាយការណ៍ El Chiringuito ។...
យោងតាម centredevils បានឱ្យដឹងថា Manchester United មានឆន្ទៈក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយកីឡាករ Amad Diallo ដែលមានបំណងចង់បន្តអនាគតរបស់គាត់នៅក្លឹប។...
Barcelona នឹងទទួលបាន 3 លានអឺរ៉ូពី Nike រាល់ពេលដែលក្លឹបឈ្នះពានរង្វាន់ UEFA Champions League ដែលជាការលើកទឹកចិត្តបន្ថែមលើភាពជោគជ័យនៅលើឆាកអឺរ៉ុប។...
Liverpool ត្រូវបានគេរាយការណ៍ថាកំពុងទទួលបានសន្ទុះក្នុងការតាមប្រមាញ់ខ្សែបម្រើ Aurélien Tchouaméni របស់ក្លឹប Real Madrid ខណៈដែលកីឡាករអន្តរជាតិបារាំងរូបនេះពិចារណាការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ការប្រកួតប្រជែងថ្មី។...
កាសែត Daily Mail បានប្រាប់ថា Arsenal នៅតែចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Benjamin Sesko ។...